(កំពង់ស្ពឺ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស បានលើកឡើងថា: សុខសន្តិភាព មិនត្រឹមតែផ្ដល់ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជារស់នៅក្នុងសេចក្ដីសុខសាន្ត និងមានភាពកក់ក្ដៅទាំងផ្លូវចិត្ត និងផ្លូវកាយនោះទេ ប៉ុន្តែវាបានផ្ដល់នូវឱកាសការងារ រួបរួមសាមគ្គីគ្នា កសាងនូវសមិទ្ធផលនានាជាច្រើនឡើងវិញ មានទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ហើយការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋប្រមាណ២២៣គ្រួសារ ក្នុងឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត: ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាការពារសន្តិភា ដែលកម្ពុជាទទួលបានក្រោមនយោយបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្សនិងស្ថិតស្ថេរជានិរន្ត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យទទួលបានការរីកចម្រើនថ្មីៗបន្ថែមទៀតផងដែរ។